សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា

ឱកាស​ថ្មី​ ឬ​ ហានិភ័យការងារ​ដល់​យុវជន?

 

ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​នៅ​កម្ពុជា មាន​ការ​រីក​ចម្រើន​ខ្លាំ​ង​ដោយ​សារ​តែ ចំនួន​អ្នក​ប្រើប្រាស់​អ៊ិនធើណែត​ ជា​ពិសេស​ទូរស័ព្ទ​ចល័ត​កើន​ឡើង ទាំង​នៅ​ក្នុង​ទីក្រុង​និង​ជនបទ។ ប៉ុន្តែ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​នេះ ពុំ​ទាន់​គ្រប់គ្រាន់​នៅ​ឡើង​ដើម្បី​ ជំរុញ​​ផ្នែក​ឌីជីថល​នៅ​កាន់​តែ​ឱ្យ​ប្រសើរ​ឡើង​នៅ​គ្រប់​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា។

កម្ពុជា​ជា​ប្រទេស​ដែល​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​នៅ​ក្នុង​តំបន់​ ប្រកប​ដោយ​ជវភាព និង​មាន​អំណោយ​ផល​លើ​ផ្នែក​ប្រជាសាស្រ្ត​ សម្រាប់​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ តាម​រយៈ​ការ​អភិវឌ្ឍ​​ឧស្សាហកម្មទីបួន និង​ផ្នែក​ឌីជីថល ។ បច្ចុប្បន្ន កម្ពុជា​មាន​យុវជន​​ដែល​ពេញ​កម្លាំង​ប្រមាណ ៦​លាន​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី ១៥ឆ្នាំ ទៅ​៣៥​ឆ្នាំ​ ដែល​ជា​ធនធាន​សំខាន់​សម្រាប់​ជា​ផ្នែក​អភិវឌ្ឍ​ឌីជីថល​ ចូល​រួម​នៅ​ក្នុង​សង្គម​កាន់​តែ​ឆាប់​រហ័ស តាម​រយៈ​ភាព​ងាយ​ទទួល​យក និង​ការ​ចាប់​យក​​បច្ចេកវិទ្យាថ្មី​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​។

បើយោង​តាម​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា បង្ហាញ​ថា​ ការ​វាយ​តម្លៃ​ជា​លក្ខណៈ​អន្តរជាតិ ការ​ត្រៀម​ខ្លួន​​របស់​កម្ពុជា ក្នុ​ងការ​ចាប់​យក​វិស័យ​ឌីជីថល​ ស្ថិត​នៅ​កម្រិត​ទាប​​ ។​ ជាក់​ស្ដែង​ សម្រាប់​កត្តា​ជមរុញ​ការ​ត្រៀម​ខ្លួន កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី ១០២ ក្នុង​ចំណោម​ប្រទេស​ ១៤១​ ​ឬ​ឈរ​នៅ​លេខ ៧ នៅ​អាស៊ាន ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​ប្រទេស​ ដែល​មាន​ល្បឿនទាប​ក្នុង​ការ​ត្រៀម​ខ្លួន​លើ​ផ្នែក​ ឌីជីថល ជា​ពិសេស​ លើ​ផ្នែក​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ និង​ការ​ចាប់​យក​បច្ចេកវិទ្យា ។ ការ​ចាប់​យក​បច្ចេកវិទ្យា​ក្នុង​ចំណោម​រដ្ឋាភិបាល​ និង​ធុរកិច្ច​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​។

    • ប្រមាណ​៦០% ជួយ​ឱ្យ​យុវជន​​ទទួល​បាន​ការងារ​ធ្វើ​ បើ​គាត់​មាន​ជំនាញ​ឌីជីថល​ជា​មូលដ្ឋាន​

    • បច្ចុប្បន្ន​យុវជន ប្រមាណ ១២%​ប៉ុណ្ណោះ​ មាន​ជំនាញ​ឌីជីថល ដែល​ជួយ​ធានា​ដល់​និរន្តភាព​ការងារ​​របស់​គេ​

    • យុវជន​កម្ពុជា​​ប្រមាណ ៨៧%​ពុំ​មាន​ជំនាញ​ឌីជីថល​សមស្រប

ផលប្រយោជ​ន៍​

ចំណេញពេល + ចំណាយ​តិច + ទាន់​សម័យ
= ចំគោលដៅ

បច្ចុប្បន្ន អតិថិជនត្រូវការភាពងាយស្រួល សុវត្ថិភាព, ការចូលដំណើរការ, ចំណាយប្រតិបត្តិការទាប, ល្បឿន​នៃ​ការ​ទូរទាត់​​ជា​ដើម​។ សេវាធនាគារ​តាមទូរស័ព្ទ​ចល័ត​ផ្តល់​នូវតំរូវការ​ទាំងអស់​នេះ​​ ​ដោយ​មិន​ចាំ​បាច់​មក​កាន់​ ការិយាល័យ​ធនាគារ​ដោយ​ផ្ទាល់​​ ។

​សេវាកម្ម​ធនាគារ​ចល័ត គឺ​ជា​គំនិត​ដ៏សំខាន់​មួយ ដែល​​បញ្ជូល​​បច្ចេកវិទ្យា​​​នៅ​លើ​ទូរស័ព្ទចល័ត​ និង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ ដោយ​​គ្រាន់តែ​មាន​ ទូរស័ព្ទចល័ត​។ គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ចំនួន​អ្នក​ភ្ចាប់​សេវាកម្ម​អិនធើណែត​ លើ​ទូរស័ព្ទ​ដៃ មានប្រមាណ ១៥លាន​នាក់ (source: Telecommunication Regulator of Cambodia)

អ្វីជា​សេដ្ឋកិច្ច​ឌីជីថល?

និយមន័យ​​នៅ​មិន​ទាន់​កំណត់​ជាក់លាក់​នៅ​ឡើយ​រវាង​ប្រទេស​​នានា​នៅ​លើ​ពិភពលោក ប៉ុន្តែ​និយម​ន័យ​មួយ​ចំនួន​គេ​បាន​លើក​ឡើថា​ សេដ្ឋកិច្ច​ឌីជីថល​គឺ​ជា​របៀប​ថ្មី​ នៃ​ការងារ​រវាង​ អ្នក​ជំនួញ​ និង​បច្ចេកវិទ្យា​ថ្មី​មួយ​ នៅ​ក្នុង​សេដ្ឋកិច្ច​តាម​រយៈ​​ការ​ផ្ដល់​និង​ដាក់​ព័ត៌មាន​នៅ​លើ​គេហទំព័រ និង​​​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​។

មួយ​វិញ​ទៀត សេដ្ឋកិច្ច​ឌីជីថល​គឺ​ជា​ទីផ្សារ​ដែល​ពឹង​លើ​បច្ចេកវិទ្យាឌីជីថល​​លើ​ការ​សម្រួល​ដល់​ការ​ដោះដូរ​ទំនិញ​ និង​ការ​ផ្ដល់​សេវា​តាម​រយៈ​ពាណិជ្ចកម្ម​តាម​​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល​ផ្នែក​លើ​អ៊ីធើណែត​ លើ​ដំណើរ​ការ​ផលិតកម្ម​ និង​ការ​ដោះដូរ​ទំនិញ និង​សេវាកម្ម។

សេដ្ឋកិច្ច​ឌីជីថល​៖​ តម្លាភាព​លើការ​ដោះស្រាយ​បញ្ហា​អភិវឌ្ឍ​​

ការផ្លាស់ប្តូរទៅជា​សេដ្ឋកិច្ច ឌីជីថល គឺ ជាអាទិភាពខ្ពស់បំផុត សម្រាប់ប្រទេសកំពុងអភិវឌ្ឍ​ដូច​ជា​កម្ពុជា ត្រូវ​រក​ចំណុច​ខ្លាំង​របស់​ខ្លួន ដើម្បី​បង្កើន​សក្ដានុពល​​សេដ្ឋកិច្ច​ឌីជីថល។ ការ​សិក្សា​នានា​រក​ឃើញ​ថា សេដ្ឋកិច្ច​ឌីជីថល មានឥទ្ធិពល​វិជ្ជមានលើការបង្កើត​ការងារ កំណើនផលិតភាព និង​ការច្នៃប្រឌិត ឬ​ការ​បង្កើត​ថ្មី ។

ក្រៅ​ពី​នេះ ការ​ផ្លាស់​ប្ដូរ​សេដ្ឋកិច្ច​ឌីជីថល បាន​ចូល​ចំណែក​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​ ចំពោះ​បញ្ហា​សង្គម ឬ​ការ​អភិវឌ្ឍ​​នានា​ដូ​ច​ជា​ ការ​ទទួល​និង​ផ្ដល់​សេវា​សាធារណៈ​ប្រកប​ដោយ​តម្លា​ភាព ការ​យល់​ដឹង​អំពី​បញ្ហា​សង្គម និង​ការ​ផ្ដល់​ជំនួយ។

ក្រុម​អ្នក​ជំនួញ​

ភាព​ជោគជ័យ​នៃ ការ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត គឹ​កា​រជឿ​ទុក​​ចិត្ត​ជា​ពិសេស​ លើ​ធនាគារ​ធំ​ដែល​ល្បី​ល្បាញ​រួច​ហើយ​។ ហើយ​ការ​ប្រើប្រាស់​សេវាកម្ម​នេះ ​បង្ហាញ​​​អំពីភាព​ប្រកួត​ប្រជែង តាម​រយៈ​ គុណភាពភាព​​ដែល​​អាច​ប្រើ​បាន ល្បឿន​និង​​រូបរាងនៃកម្មវិធីរបស់​សេវាកម្ម​ទាំង​នោះ​។  សេវា​ធនាគារ​ចល័តនឹង​ក្លាយ​ជា​កត្តា​គន្លឹះ​​​ ក្នុង​ការ​​ប្រកួតប្រជែង លើ​ទីផ្សារ​ការ​ទិ​ញរបស់អតិថិជន​និង ការ​ទាក់ទាញ​អតិថិជន​បន្ថែម​។

H.E

Your content goes here. Edit or remove this text inline or in the module Content settings.

យុវជន​បច្ចេកវិទ្យា

បច្ចុប្បន្ន​ អ្នក​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ជា​ច្រើន កំពុង​សម្លឹង​ទីផ្សារ​ ដែល​ផ្តោត​លើ​យុវជន​ជំនាន់​ក្រោយ​ ដែល​ជា​​អ្នក​គាំទ្រ​និង​ប្រើប្រាស់​សេវាកម្ម ធនាគារ​ចល័ត។

ការ​ស្រាវជ្រាវ​ដោយ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ បង្ហាញ​​ថា​​ការ​មាន​ទូរស័ព្ទចល័ត​ឆ្លាត​វៃ​ (smart phone)គឺ​បង្ហាញ​ឱកាស​នៃ​ ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​​​សម្បូរបែប​ ច្រើន​ជាង​ ទូរស័ព្ទ​ធម្មតា តាម​រយៈ គណនីផ្លូវការ គណនីសន្សំ និង គណនីឥណទាន។ ម៉្យាង​វិញ​ទៀត ​ការប្រើប្រាស់ទូរស័ព្ទចល័តទំនងជានឹងជំរុញអ្នកប្រើប្រាស់គ្រួសារ ឱ្យទទួលយកឥណទានខ្នាតតូច ​ដែលផ្តល់ដោយស្ថាប័នមីក្រូហិរញ្ញវត្ថុជាផ្លូវការ ក្នុងគោលបំណងវិនិយោគ។ 

ករណីសិក្សារ​យុវជន​ភ្នំពេញ​

ការ​យល់​ដឹង​ផ្នែក​ឌីជីថល​ បង្កើតន​ឱកាស​ការងារ និង​ប្រាក់​ចំណូល​

យុវជន​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ចំនួន​ 378 នាក់​ដែល​​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា ពួក​គេ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​​ និង​ផ្នែក​​ឌីជីថល ដូច​ជា​ការ​ទិញ​ ទំនិញ និង​​សេវាកម្ម ប៉ុន្តែ​ជម្រើស​នៃ​ការ​ប្រើប្រាស់​​ឌីជីថល​មួយ​ទៅ​ជម្រើស​មួយ​ទៀត​ គឺ​ខុស​គ្នា​។ ​កត្តា​ដែល​ជះ​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ក្នុងការ​ប្រើប្រាស់ ​ឌីជីថល​ ដូច​ជា​ការ​ទិញ​​ទំនិញ និងសេវាកម្ម​មួយចំនួន​ភាគច្រើន​ដោយ​សារ​តែ ការ​ជំរុញ​ពី​​មិត្តភក្ដិ សមាជិកគ្រួសារ ឬ​យុទ្ធសាស្រ្ត​​​ទីផ្សារ​របស់​ក្រុមហ៊ុននេះ​បើ​យោង​តាម​​ការ​អង្កេត​ដោយ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ២០២១​ ។

អ្នកឆ្លើយ​សំណួរ​ស្ទើរ​តែ​ទាំង​អស់​បាន​យល់​ស្រប​ថា ឌីជីថល​​​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជាក្នុង​ការ​ប្រែក្លាយ​ខ្លួន​ទៅ​ជា​សេដ្ឋកិច្ច​​ឌីជីថល ក្នុង​នោះ ​ប្រហែល 85 ភាគ​រយ​បាន​បង្ហាញថាពួកគេនឹងប្រើប្រាស់​​ ថ្នាល​​ឌីជីថល លើ​ការ​ទិញ​​ទំនិញ និងសេវាកម្មបន្ថែមទៀតនាពេលអនាគត ។

យ៉ាង​ណា​ក៏​ដោយ ការ​ប្រើប្រាស់​ផ្នែក​ឌីជីថល​នេះ ត្រូវ​មាន​ការ​ចូល​រួម​ ពី​តម្លៃ​​និង​ល្បឿន​​អ៊ិន​ធើណែត​សមស្រប រួម​ទាំង​តម្លៃ​និង​ស្ថិរភាព​អគ្គីសនី​ដែរ ។ ​

សេដ្ឋកិច្ច​ឌីជីថល មាន​លក្ខណៈ​ពិសេស​ ៤​ចំណុច​​ដែល​ខុស​ពី​សេដ្ឋកិច្ច​បែប​ប្រពៃ​ណី ក្នុង​នោះ​ ១. ការ​មិន​ផ្ដោត​ខ្លាំង​លើ​ទីតាំង​ភូមិសាស្រ្ត ២. តួនាទីរបស់​ថ្នាល (platform) ៣. ឥទ្ធិពល​នៃ​បណ្ដាញ និង​ ៤. ការ​ប្រើប្រាស់​ទិន្នន័យ​ធំ (big data)។

ឧទាហរណ៍៖

១. សេវាកម្ម​​ឬផលិតផល​ដែល​មាន​ភាព​ឌីជីថល មាន​ដូច​ជា​​ផលិតផល​និង​សេវាកម្ម​ដែល​ផ្គត់ផ្គង់​តាម​មធ្យោបាយ​ឌីជីថល រួម​មាន​សេវា​ព័ត៌មាន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដូច​ជា​ Z1news Ecopedia the Washington posts, Bloomberg, ការ​លក់​សុស្វវែរ ដូចជា Microsoft, adobe, Zoom និង​ការ​អប់រំ​តាម​ប្រព័ន្ធ​អ៊ិនធឺណែត មាន​EdX Coursera ជា​ដើម។

២. ផលិតផល​និង​សេវា​ដែល​រួម​ផ្សំ​ឌីជីថល មាន​ដូចជា​ផលិតផល​រូបី រួម​មាន​ សៀវភៅ ឧបករណ៍​អេឡិចត្រូនិក ឡាន បន្ទប់​សណ្ឋាគារ និង​ភេសជ្ជៈ​ជា​ដើម តាម​ប្រព័ន្ធ​អេឡេត្រូនិក​ ដោយ​រួម​ទាំង​សេវាកម្ម​ លក់​និង​ផ្សាយ​តាម​ Amazon, Alibaba, Khmer 24, Food Panda ជា​ដើម។​

៣. សេវាកម្ម​និង​ផលិតផល ដែល​ពឹង​បច្ចេកវិទ្យាព័ត៌មាន​ខ្លាំង ដូចជា សេវាគណនេយ្យ KPMG និង​​ផលិតផល​ដែល​ពឹង​លើ​បច្ចេកវិទ្យា​ខ្លាំង​លើ​ដំណើរ​ការ​ផលិតកម្ម​ ដូចជា Apple Samsung honda និង​ Airbus ជាដើម

៤. ផ្នែក​ទ្រទ្រង់​ដល់​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន មាន​ដូច​ជា​ EZECOM ផលិតកម្ម​កុំ​ព្យូទ័រ Dell, Microsoft ជា​ដើម

ជំរុញ​សកម្មភាព​ ផលិតកម្ម​និង​ធុរកិច្ច​ ឱ្យ​កាន​់​តែ​ងាយ​ស្រួល​និង​ឆាប់​រហ័ស។

ការ​អភិវឌ្ឍន៍​

ឌីជីថល

ប្រព័ន្ធ​ ICT នៅ​កម្ពុជា​មាន​ការ​រីក​ចម្រើន​​យ៉ាង​ឆាប់​រហ័ស ដែល​បង្ហាញ​​អំពី​សក្ដានុពល​នៃ​វិស័យ​ឌីជីថល ក្នុង​ការ​ប្រែង​ក្លាយ​ជា​ប្រភព​កំណើន​សេដ្ឋកិច្ច​ថ្មី។

បន្តិច​ម្ដងៗ ការ​ប្រើទូរស័ព្ទចល័ត​របស់យើង នឹង​កាន់តែខ្លាំងឡើងនៃប្រតិបត្តិការហិរញ្ញវត្ថុ​ ដូច​ជា​​ការទិញតូចៗរាល់ថ្ងៃ​ ការ​សំបុត្ររថភ្លើង កាហ្វេ អាហារពេលព្រឹក និង​តម្រូវការ​​ផ្សេងៗ​ទៀត។

ចូលរួម​ការ​វិនិយោគ​

ទំនាក់​ទំនង​ក្រុមហ៊ុន​ដំបូង​លើ​ បច្ចេកវិទ្យា​វិនិយោគ​

Z1 Financial គឺ​ជាក្រុមហ៊ុន​ដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអភិវឌ្ឍ បច្ចេកវិទ្យាវិនិយោគ Digital Investment Platform

Z1 Financial កំពុងធ្វើឱ្យ​ការវិនិយោគ មានភាពងាយស្រួល សុវត្ថិភាព ចំណាយតិច និងចំនេញពេលវេលាសម្រាប់​​វិនិយោគិន ។​